ខ្ញុំដាក់ប្រកាសនេះ គ្រាន់រំលឹកដល់ពំនួកដីក្បែរផ្ទះ ដែលករឡើងពីពំនូតភ្លើងសំរាម។ ដើមឡើយគ្មានអីត្រូវនិយាយច្រើនទេ តែថ្មីៗហ្នឹង ចេះតែមានអារម្មណ៍ សោះខ្មោះយ៉ាងម៉េច … ធុំក្លិនផ្សែងភ្លើង នៅឯចំការគេ គេដុតស្មៅ, ស្លឹកឈើ … ចេះតែនឹកដល់ពំនូកសំរាមក្បែរផ្ទះហ្នឹង! ឥឡូវវាសូន្យសុងបាត់ទៅហើយ … កាលនោះខ្ញុំនៅក្មេង, ម៉្ងៃៗ គ្មានធ្វើអីទេ ក្រៅពីដើរទៅមក ផ្ទះ-ចំការ លើកណាដើរកាត់វា ក៏ហក់ទន្ទ្រាំ … ដាច់ខែផុតរដូវ ពំនូកសំរាមហ្នឹង នៅតែដដែល គឺង៉ៃណា ក៏មានស្មៅ មានសំរាមដែរ។ យាយខ្ញុំ គាត់ប្រមែប្រមួលសំរាម អស់ហ្នឹងពីជុំវិញផ្ទះ ហើយឃើញតែគាត់ដើរដកស្មៅ … គាត់ឧស្សាហ៍ណាស់។ ទីធ្លាផ្ទះគាត់ ស្រលះល្អ ក្មេងៗក្នុងភូមិចូលចិត្តមកលែងតែនៅណឹង លែងមឹក អ៊ូរចិន …។ មិនដឹងថាខ្ញុំធុញទ្រាន់ នឹងបច្ចុប្បន្ន រឺក៏ចង់វិលទៅរកកុមារភាពទេ វ៏ក៏នឹកស្រុកនឹកស្រែ? អោយតែគិតដល់ពេលហ្នឹង ចេះតែសប្បាយក្នុងចិត្ត។ កាលនោះ អ្វីៗជុំវិញខ្លួនខ្ញុំដូចជាស្រស់បំព្រង ពេលខ្លះបានដើរដល់ស្រែឆ្ងាយភូមិ ជាមួយក្មេងឯទៀត ក៏ដូចជាអស្ចារ្យណាស់ មើលមេឃ មេឃស្អាត សប្បាយចិត្ត…ឥឡូវចប់ លែងនិយាយ
ចំណាត់ក្រុម៖ អារម្មណ៍
ប៉ុន្មានថ្ងៃហ្នឹង ញ៉ាំបាយខាងក្រៅមិនបានសោះ ហើយក៏ខ្ជិលទៀត មិនដឹងជាចង់អី ធ្វើអី? ឃើញតែម្ហូបដដែលៗ
ល្ងាចម៉េញ ទៅផ្សារលេងនឹងគេដែរ ក្រែងឃើញនេះ ឃើញនោះ មានសំរើប តែទីបំផុតត្រលប់មកផ្ទះវិញដៃទទេ
បាយក្រៅ ក៏មិនខ្ចីទៅញ៉ាំ
…គឺញ៉ាំបាយដាំខ្លួនឯងវិញ
តែអន់ទាន់មានម្ហូប
មើលមើល៍…មានពងត្រី មានត្រីខ ហើយនឹងអាសំខាន់ ពងទា!(ពងត្រីហ្នឹង ម៉ែគាត់ផ្ញើរមក៣ខែហើយ មិនដឹងថាខូចអត់រឺនៅទេ មើលទៅឃើញដូចជានៅល្អធម្មតា ហេ…) ខ្ជិលគិតច្រើន គាស់ត្រីខមួយកំប៉ុងឆាច់ ចៀនញ៉ាំបាយលេង
តែ…ញ៉ាំអត់បាន ញ៉ាំបាយបានតែបន្តិច :X :X ក៏អង្គុយលេងៗទៅ…ឥឡូវដល់ពេលហ្នឹងឃ្លានម្តងទៀត ដេកភ្ញាក់ម្តងហើយ ថាមិនចង់ងើបដែរ តែក្រពះរករឿង។ ត្រីខ ក៏ធំ ស្អីនោះក៏មិនចង់…មើលកណ្តកខ្ទឹម មានតែខ្ទឹម hihii ត្រូវហើយ…ម្ទេសដាក់ថងព្យួរនៅទីនោះ!!! ផ្ញើរគេទិញ ទើបតែបានម៉្ងៃពីរ ឡើងចង់ក្រៀមអស់ទៅហើយ ខែក្តៅនេះធុញមែន។ មិនដឹងធ្វើអី ឈរជ្រែងជ្រុមមួយសន្ទុះ ដៃក្បត់ចិត្តទាញបានអន្រេមួយ hihii បុកអំបិលម្ទេសញ៉ាំបាយទៅអីចឹង! បុកអំបិលហើយ ខ្វះចានញ៉ាំបាយទៀត
បាត់ចានបាត់ឆ្នាំងអស់ សល់សំរាប់តែប្រើមួយពេលៗ ប្រើពីល្ងាច ក៏មិនទាន់បានយកទៅជំរះព្រះគង្គារ…មិនអីទេ ទាញយកទាំងឆ្នាំងមកញ៉ាំបណ្តោយ hihii…អំបិលម្ទេសនេះក៏ហិរទៀត ហ៎ា…ឆ្ងាញ់មែន! ញ៉ាំបាយបានច្រើនទៀត Bravo!…ងាកមើលបាតឆ្នាំងម្តងទៀត ក៏កើតចិត្តមួយ គឹមិនមែនកូនចិត្តទេ :X :X រឿងអីបានជាខ្ញុំត្រូវមកញ៉ាំបាយម្នាក់ឯងអីចឹង? ត្រូវវេទនា? បើដើម្បីខ្ញុំខ្លួនឯង ដូចរាល់ថ្ងៃហ្នឹង មិនបាច់ក៏បានដែរ ក៏មិនមែនដើម្បី…ដូចជាខ្វះភាពកក់ក្តៅ ក្នុងចិត្តខ្ញុំ ដូចជាល្ហល្ហេវៗ…ធុញមែន មិនដឹងជាត្រូវរស់កំដរមេឃដល់ពេលណាទេ?
ជូតតុ – ដៃម្ខាងកាន់កណ្តុរ ដៃម្ខាងទៀតកាន់ក្រដាស(នោះ) ជូតតុ! ជូតទៅជូតមក … ដូចជាគ្មានអីត្រូវជូតសោះ ខ្ញុំមានអារម្មណ៍សោះកក្រោះ មិនដឹងធ្វើអី ដូចជាស្ត្រែស ក្នុងចិត្ត។ ខ្ញុំអង្គុយម្នាក់ឯង ក្នុងបន្ទប់ងងឹត ដែលមានបង្អួចទូលាយមួយ តែសំលឹងឃើញត្រឹមតែផ្ទាំងជញ្ជាំងបេតុងដ៏ធំ-ជាជញ្ជាំងផ្ទះរបស់អ្នកជិតខាង ដែលខ្ញុំអាចឈោង លូកដៃប៉ះដល់ កាន់តែសំលឹង កាន់តែធុញថប់
យប់ថ្ងៃ ក៏មិនដឹង ខ្ញុំមិនខ្ចីចាប់អារម្មណ៍ តែដូចជាស្ងាត់ៗ មិនដឹងថាពួកគេទៅរៀនអស់ហើយរឺក៏យ៉ាងណាទេ។ មួយស្របក់ធំក្រោយមក ក៏មានលឺសំលេង រើចានឆ្នាំង … ក្លិនឈ្ងុយម្ទេសលីញក៏រសាត់អណ្តែតមកដល់បន្ទប់ខ្ញុំ ឈ្ងុយនោះក៏ឈ្ងុយម៉្លេះ! តែមួយស្របកក្រោយមកទៀតក៏កើតជាឆ្លក់ នឹងក្លិនឆួលម្ទេសនោះទៅវិញ ខ្ញុំកណ្តាស់ឡើងស្ងួតទាំងបំពងករ ក៏មានអ្នកកណ្តាស់ ក្អិៗដូចខ្ញុំដែរ
ក៏មានសំលេងអ្នកខ្លះស្រែកថា នរណាគេធ្វើអីហ្នឹង…ខ្ញុំបែរជាមានអារម្មណ៍នឹកដល់ផ្ទះ
លឺគេថា ពេលកណ្តាស់ឯងៗ នោះមានគេនឹកដើម តែខ្ញុំ អោយតែកណ្តាស់ឯងៗ មិនឯងៗអីក៏ដោយ បែរជានឹកដល់គេវិញ lolzzz…
នេះ គឺជិតដល់ពេលបាយថ្ងៃត្រង់ហើយ
កាលនៅផ្ទះ មិនដែលខ្វាយខ្វល់ពីរឿងបាយទឹកអីហ្នឹងទេ ដល់ពេលគឺមានបាយញ៉ាំស្រេចៗ ញ៉ាំហើយ ក៏ដើរចេញប្រុយ ជូនកាលម៉ែសួរ ស្អែកស្លអី…ខ្ញុំមិនដឹងឆ្លើយ ព្រោះមិនដែលគិត មានអីក៏ញ៉ាំហ្នឹង តែបើមិនត្រូវចិត្តក៏អត់ញ៉ាំបានច្រើនដែរ រឺអត់ញ៉ាំក៏មាន។ ឥឡូវទើបខ្ញុំយល់ខ្លះៗពីបញ្ហានេះ ហត់ណាស់!
ត្រូវរកនឹកថាស្លអី – ត្រូវទៅផ្សារ – ត្រូវរកនឹកថា យើងនៅមានខ្វះអីអត់ ហើយមានអីខ្លះហើយ គ្រប់គ្រាន់អត់? -មកផ្ទះវិញ- ចាប់់ផ្តើមបេសកម្ម – …ភ្លេចនេះបាត់ ខ្វះ…ដាក់ឆ្នាំងចុះសិន oh lala ទៅផ្សារម្តងទៀត
– ញ៉ាំ
ធ្វើម៉ាង៉ៃ ញ៉ាំម៉ាភ្លេត! ជួនកាលញ៉ាំអត់អស់ ប្រឹងញ៉ាំដល់អស់ ស្តាយកំលាំង #_^ធ្វើបាបខ្លួនឯង! ហ៊ឺ….តែខ្ញុំមិនមែនជាមនុស្សឧស្សាហ៍អីឯណាទេ ភាគច្រើនគឺញ៉ាំបាយក្រៅ ថ្ងៃខ្លះក៏ញ៉ាំបានគ្រប់គ្រាន់(ខ្ជិលដើរទៅញ៉ាំ+អត់មានលុយទៅ
) ជូនក៏ខក ( អេងជ្រុល…) តែដូចជាអាណិតម៉ែទៅវិញ។ ទៅលេងផ្ទះម្តងៗឃើញគាត់ពិបាកចិត្ត គាត់ឃើញខ្ញុំអីចឹង គាត់នៅតែនិយាយដដែលៗថា ខំស៊ីចុកអោយ…កុំអោយខ្លិលឯណា ដល់ថ្នាក់ដេកអត់បាយនោះ! តាមពិតគឺអីចឹងមែន ខ្ញុំក៏ឧស្សាហ៍ដេកអត់បាយដែរ គឺខ្ជិល T_T ហើយក៏អត់សូវដេកយប់ទៀត។ អំបាញ់ម៉េញនេះ បានទូរសព្ទទៅផ្ទះ ជួបម៉ែ គាត់សូរថាយ៉ាងម៉េចហើយ? ខ្ញុំដូចជាអត់យ៉ាងម៉េចផង ក៏និយាយពីនេះពីនោះបន្ត…។ ខ្ញុំមិនដឹងថាគួរនិយាយអ្វីដើម្បីបង្ហាញប្រាប់គាត់ពីអារម្មណ៍របស់ខ្ញុំ
ខ្ញុំនឹកគាត់ នឹកអ្នកទាំងអស់គ្នា !
… ពេលនោះ ម្នាក់ៗសុទ្ធតែរវល់នឹង គូរខ្នាន់រៀងៗខ្លួន ទាំងមេខ្ញុំ ទាំងអ្នកធ្វើការជាមួយខ្ញុំប៉ុន្មាននាក់ទៀត។ ខ្ញុំដែលឈរម្នាក់ឯងក្បែរបង្គោលកញ្ចុះ ប្រក់ស្បូវក្បែរមាត់ទឹកនៅរម្យនីដ្នានទេសចរណ៍នោះ បែរជាមានអារម្មណ៏ថាស្ងប់ស្ងាត់ណាស់។ ពួកគេ ទំរេតខ្នងលើអន្រឹងដែលចង់ប្រទាក់គ្នាខ្វាត់ខ្វែង ដូចចាក់ស្រេះ ខ្លះប្រលែងគ្នា លលេងសំដឺ សើចអោយគគ្រឹក ខ្លះទៀតគេនិយាយពីរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក មើលទៅដូចជាមានន័យណាស់ ខ្ញុំនៅចាំបានថា គេនិយាយពីរឿងផ្ទៃទឹក ខ្យល់បក់ មានរលក ទឹកថ្លា ទឹកល្អក់ឯណាទេ តែខ្ញុំមើលទៅដូចជាគ្មានអារម្មណ៏សប្បាយអីដូចគេផង ក៏ស្ទុះដើរចេញមកក្រៅ។ ដើរបានប៉ុន្មានជំហ៊ាន ហៀបនឹងផុតពីកញ្ចុះ ស្រាប់តែលឺសំលេងមេខ្ញុំគាត់ស្រែកផ្តាំ អោយទៅរកទិញអីមកញ៉ាំ ខ្ញុំលឺហើយក៏អត់បានឆ្លើយតបអីទេ ក៏ដើរបង្ហួសទៅ លឺគាត់និយាយគ្នាគាត់ បន្តទៀត សរសើរខ្ញុំស្រួលប្រើណាស់ ទាំងក្នុងការងារ ទាំង…ក្នុងចិត្តខ្ញុំពេលនោះប្រាប់ខ្លួនឯងថា គេកំពុងនិយាយពីខ្ញុំ -ខ្ញុំជាមនុស្សល្ងង់ណាស់ (អ្នកធ្វើការជាមួយ) ប៉ុន្តែមេខ្ញុំគាត់ក៏និយាយបន្ថែមថា …ខ្ញុំគ្រាន់បើ អាចយកជំនួសមុខមាត់គាត់បានម្តងម្កាលដែរ – ស្តាប់ពូកគាត់និយាយគ្នាបានតែប៉ុណ្ណឹង ខ្ញុំក៏ដើរខ្មាញ់បោះពួយទៅរករានតូចៗដែលដាក់លក់របស់របរ កំប៉ិកំប៉ុកក្បែរៗនោះ។ ខ្ញុំដើរមួយៗ ភ្នែកសំលឹងទៅលើរានអីវ៉ាន់ដែលភាគច្រើនសុទ្ទតែអ្នកភូមិជិតៗនោះជាម្ចាស់ ជាអ្នកលក់ដូរ។ មើលទៅ គ្មានឃើញអីក្រៅពីផ្លែទឹកដោះ(គោ) និង ផ្លែត្នោតសោះ។ ផ្លែត្នោតនោះមានដាក់លក់ទាំងធ្លាយៗក៏មាន មានលក់អាបកស្រេចក៏មាន(មានតែសាច់)។ សំលេងលឺរំពងជុំវិញខ្លួនខ្ញុំ។ ពួកគាត់ហៅខ្ញុំអោយជួយទិញ អ្នកខ្លះថែមទាំងនិយាយបញ្ចុះតំលៃអោយទៀត ទាំងដែលខ្ញុំមិនបានយកទាំងភ្នែកមើលរបស់គាត់ដាក់លក់ផងនោះ យកទៅអាអូន អ៊ីលក់អោយមួយផ្លែតែ៥០០ទេ…. ដើរបានឆ្ងាយបន្តិចពីកញ្ចុះខ្ញុំ ស្រាប់តែឃើញ មានរានមួយដាក់លក់របស់ខុសពីគេ គឺមានដាក់ថាសដែកក្រាស់ឃ្មឹកព៌ណក្រហមមានផ្ការំលេចមួយ-ដាក់កល់ពីលើជើងម៉ាឈើ ដែលមើលទៅដូចជាទាក់ចិត្ត ខ្ញុំក៏ដើរសំដៅទៅ…ទៅដល់រាននោះ ខ្ញុំក៏បញ្ឈប់ជំហ៊ានជើង ក្មេងស្រីស្របាល២០ឆ្នាំដែលជាអ្នកលក់ក៏សួរខ្ញុំទាំងឫកពារអឹមអៀនថា…មិនទាន់បានស្តាប់ថា ក្មេងស្រីនោះនិយាយអ្វីផង សំលេងទូស័ព្ទក៏រោលិ៏ចេញពី ហោប៉ៅ។ ខ្ញុំគិតថា ប្រហែលជា មេខ្ញុំគាត់តឿនអោយឆាប់ៗបន្តិចហើយ ខ្ញុំលូកដៃទាញយកទូរស័ព្ទមកមើលបណ្តើរ និយាយសួរបញ្ជាក់ជាមួយក្មេងស្រីនោះបណ្តើរ ដៃមួយចំហៀងទៀតលូកកាន់ចង្កាក់កណ្តួតដែលនាងដាក់តាំងដើម្បីលក់៎(កណ្តួតដោតចង្កាក់) តែស្តាប់គ្នាមិនបាន ព្រោះសំលេងទូរស័ព្ទនោះរោលិ៏ឡើងហឹងត្រចៀកទាំងខ្ញុំទាំងនាង ស្តាប់គ្នាមិនបាន ទាំងនាងទាំងខ្ញុំក៏លេងនិយាយអ្វីបន្ថែម បែជាងាកមកញញឹមដាក់គ្នាទាំងទឹកមុខកក់ក្តៅ…ខ្ញុំរំភើបចិត្តនឹងស្នាមញញឹមរបស់នាងណាស់ ប៉ុន្តែ រឿងដែររំខាននោះ គឺទូរស័ព្ទរបស់ខ្ញុំ វាមិនព្រមឈប់រោលិ៏សោះ ខ្ញុំហួសចិត្ត អ្នកណា ហៅអីក៏ហៅម៉្លេះ? ខ្ញុំហៀបនឹងដកដៃដែលលូកយកទរស័ព្ទពីហោប៉ៅនោះទាំងគិតក្នុងចិត្តថា ល្ងាចនេះដូចជាជាប់រៀននៅឯសាលា គិតទៅគិតមកដូចជាកាន់តែច្បាស់ក្នុងចិត្ត ខ្ញុំក៏ស្រវ៉េស្រវ៉ារាវរកទូរស័ព្ទក្នុងបាតហោប៉ៅនោះដើម្បីមើលម៉ោង តែរាវរកអត់ឃើញទេ រាវទាំងដៃពីរដៃបីហើយនៅតែអត់ឃើញទៀត (ដៃមួយទៀត គឺដៃរបស់នាងទេ នាងជួយចង្អុលប្រាប់ខ្ញុំថាលឺសំលេងពីខាង…)ហេហេ oh …yeah ឃើញហើយ នៅក្រោមខ្នើយសោះ គឺខ្ញុំដាក់វាអោយរោលិ៏ ដើម្បីដាស់ខ្ញុំពីដំណេក ព្រោះជិតដល់ម៉ោងទៅរៀនហើយ lolzzzzzzz អត់មាននរណា ហៅ(call)អីផង
ការងារដដែលៗនេះ មិនមែនមានន័យថា រូចរាល់អាចាស់ ហើយចាប់ផ្តើមធ្វើអាថ្មីអីទេ តាមពិតខ្ញុំធ្វើការដដែលៗហ្នឹង គឺការងារតែមួយ ធ្វើទៅ វាអត់ទៅមុខ x_x វានៅដដែលៗ ធុញនោះធុញ តែមិនដឹងធ្វើម៉េច
។ ដៃស្តាំកាន់ កណ្តុរ ឡើងរឹងអស់ហើយម្រាម – ដៃឆ្វេង គោះក្តារឆ្នុច ឡើងស្ពឹកលែងចង់ដឹងឆ្នុច A , B អីទៀត uhm…មើលទៅក្តារឆ្នុចខ្ញុំអាឆ្នុចឆ្វេងដៃហ្នឹង សឹកបាត់អស់អក្សររលីង នេះហើយលទ្ធិផលការងារ អត់មានអីចំណេញសោះ។ ខ្ញុំគូស Cad, នេះ commands ខ្ញុំប្រើវា គឺប្រើដៃឆ្វេងច្រើនជាងដៃស្តាំ(ធ្វើអីចឹង គូសបានលឿនជាង) ប្រហែលជាត្រូវប្តូរតួនាទីក្តារឆ្នុចពីឆ្វេងទៅដៃស្តាំវិញហើយ
; Aliases for commands supported by iDesign:; Aliases for commands supported by iDesign:
A, *LINE
C, *COPY
CC, *CIRCLE
DA, *DIMALIGNED
FA, *ALIGN
Q, *MATCHPROP
QR, *MIRROR
R, *ROTATE
V, *OFFSET
W, *MOVE
XX, *JOIN
Z, *RAY
; – How to remember –
; A = Line, it means only the one not (pl) or (spl)
; C = COPY But CC = (c)ir(c)le
; DA = Sort of DIMALIGNED (DAL)
; FA = Force Align
; Q = Quick MA – ( how to MA )as select in 3Ds Max
; QR = Quick rotate = Mirror
; R = Rotate – as the (R)otate
; V = Offset – as Move in Photoshop but it means Move by Copy
; W = Move - as Move in 3Ds Max
; XX = ? ( JOIN):D but X, *EXPLODE But not G, *GROUP or …
; Z = Imagine zRay not only xRay ![]()
ប្រហែលជាត្រូវចាយពេល អង្គុយគិតរកនឹកនេះនោះទៀតហើយ ![]()
