ប៉ុន្មានថ្ងៃហ្នឹង អត់សូវបានដើរអើត រំពៃមើលអ្នកភូមិយើងទេ អាលែងរវល់ការងារខ្ជិល
គូសក៏អត់ទាន់ហើយថែមទាំងអត់ទាន់បានកំនត់ពីវត្ថុធាតុអីផង Render យកហើយប៉ាដោយ
មិនដឹងថាអង្កាល់ណាបានកើតរោគអីផ្សេងអោយផុតពីរោគខ្ចិលនេះទេ
ប្រកាសដំបូង របស់ខ្ញុំ គឺជាផលិតផល ទឹកពិសារ បរិសុទ្ធ សេរីភាព ។ ជាមួយផលិតផលថ្មី ដែលពុំធ្លាប់មានពីមុនមក ហើយមកទល់បច្ចុប្បន្ននេះផងដែរ គីមានត្រឹមតែ ពត៌មាន ផ្សព្វផ្សាយសាកល្បងលើ ភូមិ WordPress តែប៉ុណ្ណោះ។ ទាំងនេះជាបណ្តាសំនុំពត៌មានត្រួសៗពាក់ពន្ធ័នឹងផលិតផល ៖ ទឹកពិសារ បរិសុទ្ធ សេរីភាព ផលិតតាមបថដ្ឋាន អន្តរជាតិ ISO XXX ត្រូវបានឆ្លងកាត់ដោយប្រព័ន្ធបិតចំរោះចំហាយទឹកគួបផ្សំនឹងបច្ចេកវិទ្យាកំចាត់មេរោគ ស្វាយអ៊ុលត្រា ទំនើបចុងក្រោយបំផុតនាយុគសម័យ ។ វត្ថុធាតុដើមត្រូវបានសំរិតសំរាំងពីធម្មជាតិ ក្នុងបរិយាកាសនៃ Autodesk និង chaosgroup រួមផ្សំនឹងការវេចខ្ចប់របស់ 3ds Max រចនាសំបកដបដោយ Adobe Photoshop បានធ្វើអោយ ទឹកពិសារ បរិសុទ្ធ សេរីភាព កាន់តែមានសក្តានុភាព ភាពជឿជាក់ និងមានឈ្មោះបោះសំលែង កាន់តែល្បីល្បាញ លើទីផ្សារ អន្តរជាតិ ក៏ដូចជាWordpress ។
ពត៌មាន លំអិតខ្លះៗ
- វត្ថុធាតុដើមសំខាន់ៗ ៖ ទឹកសន្សើម ធម្មជាតិ ….( ពុំធ្លាប់មានពីមុនមក ចំពោះឧស្សាហកម្មផលិតទឹកបរិសុទ្ធ )
- បរិមាណដបថ្មី ចំណុះ ៤៥០ មីលីលីត្រ ( សំបកដបអាចប្រើប្រាស់បានភ្លាមៗ បន្ទាប់ពីលោកអ្នកជាវ ផលិតផលយកទៅពិសារ ដោយមិនចាំបាច់ធ្វើលិខិតស្នាម បង់ពន្ន រឺក៏ … ឡើយ )
- ពុំមានការធ្វើអាជីកម្មក្រោមរូបភាព ទំនិញពិត ( មានតែ file 3d និង រូបភាព ចែកជូន Free ៗ )
ដូច្នេះ បើមានបងប្អូន … ភូមិ WordPress ណា បានដឹងពីពត៌មានដ៏ទៃទៀត ទាក់ទងនឹង ទឹកពិសារ បរិសុទ្ធ សេរីភាព សូមមេត្តា ផ្តល់ពត៌មានបនែ្ថម នៅទីនេះ
សូមអរគុណ