ខ្ញុំគ្រាន់តែចង់និយាយថា មិនអាចរងចាំបានទៀតទេ ខ្ញុំចង់ចេះប្រើប្រាស់វា ចង់ប្រើវាដើម្បីបង្ហាញពីអ្វីដែលខ្ញុំបានគិត ចង់…
នេះ Vue 9 on Siggraph 2010
ខ្ញុំគ្រាន់តែចង់និយាយថា មិនអាចរងចាំបានទៀតទេ ខ្ញុំចង់ចេះប្រើប្រាស់វា ចង់ប្រើវាដើម្បីបង្ហាញពីអ្វីដែលខ្ញុំបានគិត ចង់…
នេះ Vue 9 on Siggraph 2010
ខ្ញុំយល់ថា អ្នកទាំងអស់គ្នា ប្រហែលជាចំនាយពេលវាលាច្រើននៅទល់មុខម៉ាស៊ីនកុំព្យូរទ័រ ទោះបីជាគ្មានការងារអ្វីនឹងធ្វើក៏ដោយចុះ
សាកល្បងល្បែងនេះមើល៏ ៖
(សំរាប់អ្នកល្បងលែកដំបួង សូមអាន សន្និដ្នាន ជាមុនសិន)
-ដំណាក់កាលត្រៀម
បង្កើត Folder មួយ ដាក់ឈ្មោះថា ៉ ក ៉ រឺ…
ក្នុង Folder ក ហ្នឹង បង្កើត Folder មួយទៀតឈ្មោះ ៉ ខ ៉ រឺ…
ក្នុង Folder ខ ហ្នឹង បង្កើត Folder មួយទៀតឈ្មោះ ៉ គ ៉ រឺ…
ក្នុង Folder គ ហ្នឹង បង្កើត Folder មួយទៀតឈ្មោះ ៉ ឃ ៉ រឺ…
ក្នុង Folder ឃ ហ្នឹង បង្កើត Folder មួយទៀតឈ្មោះ ៉ ង ៉ រឺ…
………………………………………………………………………….
………………………………………………………………………….
ក្នុង Folder ឡ ហ្នឹង បង្កើត Folder មួយទៀតឈ្មោះ ៉ អ ៉ រឺ…
ក្នុង Folder អ ហ្នឹង បង្កើត shortcut មួយដាក់ឈ្មោះខ្ញុំក៏បានដែរ
ហើយធ្វើដំណរភ្ជាប់ទៅកាន់ Folderមេ ដែលមានឈ្មោះថា ៉ ក ៉ រឺ…
-ពេលនេះអាចចាប់ផ្តើមលេងបានហើយ
ប្រើកណ្តុរឆ្វេង double click លើ Folderមេ ណាមួយមុនក៏បាន រួចហើយ បន្ត click…&click ជារហូតទៅ លើ Folder ដែលបានបង្ហាញក្នុង Folderមេហ្នឹង
។ click ទៀតទៅ!!!
-សន្និដ្ឋាន
កខគឃង … ប៉ុន្មានដង ទើបឆ្លងកាត់ដំណាក់កាលត្រៀម? វាយតំលៃលើការចង់ចាំរបស់អ្នក! មានភ្លេចរឺខ្វះតួព្យញ្ជនៈណាអត់?
អ្នកនឹងបានរំលឹក រឺ ក៏ចង់ចាំឡើងវិញ នូវអក្សរ ៉ ព្យញ្ជនៈ ៉ ទាំង ៣៣ តួរបស់ខ្មែរ។
អរគុណដែលបានចូលរួមកំសាន្តជាមួយល្បែងនេះ ៕
( សុំដូរមួយ កន្លែងថា ដាក់ឈ្មោះខ្ញុំក៏បានដែរ ដាក់ឈ្មោះអ្នកលេងវិញចុះ
)
នេះហើយគឺអ្វីដែលខ្ញុំចង់មានន័យ សំរាប់ប្រកាសនេះ ពិតជាអស្ចារ្យមែន!
នៅពេលដែលមានអន្តេវេសិកដ្ឋាន គឺបង្កើនរឺក៏បង្កើត ការងារ(ថ្មី) ដល់អ្នករស់នៅក្នុងតំបន់ជិតខាងនោះ ពិតប្រាកដ? យើងម្នាក់ៗរស់នៅសព្វថ្ងៃ ត្រូវការ ហូបចុក របស់របរប្រើប្រាស់ កំសាន្ត…។ អីចឹងបើមាន អន្តេវាសិកដ្ឋាន ពោលគឺមានសិស្ស-និស្សិត នោះជាចលករមួយដែលនឹងជំរុញឱ្យមានអ្នកផ្គត់ផ្គង់តំរូវការ។ ពេលនោះ យើងនឹងឃើញមាន អ្នកលក់ទឹកអំពៅ លក់បាយ(កញ្ចប់) លក់ចេកចៀន លក់ពងទាកូន មាន់ស្ងោរទាខ្វៃ… និយាយដល់ត្រង់ហ្នឹង ស្រេកម៉ង! (សុំខ្ចីភាសា ញ៉ាំ-ផឹក ប្រើបណ្តោះអាសន្នសិន
)
យប់មិញហ្នឹង ខ្ញុំព្យាយាមស្វែងរកពីវិធីថត Screen លើទំព័ររបស់ Google អស់កន្លះយប់ តែអត់បានផលអីសោះ ភាគច្រើនគេណែនាំឱ្យប្រើកម្មវិធីនេះនោះជំនួសវិញ ប៉ុន្តែដូចជាអត់ស្រួលប្រើដូច Print Scrn ហ្នឹងសោះ។
ប្រសិនជាមានបងប្អូនភូមិ wordpress យើងបានដឹងជួយប្រាប់បង្ហាញផង។
សូមអរគុណទុកជាមុន!
… ពេលនោះ ម្នាក់ៗសុទ្ធតែរវល់នឹង គូរខ្នាន់រៀងៗខ្លួន ទាំងមេខ្ញុំ ទាំងអ្នកធ្វើការជាមួយខ្ញុំប៉ុន្មាននាក់ទៀត។ ខ្ញុំដែលឈរម្នាក់ឯងក្បែរបង្គោលកញ្ចុះ ប្រក់ស្បូវក្បែរមាត់ទឹកនៅរម្យនីដ្នានទេសចរណ៍នោះ បែរជាមានអារម្មណ៏ថាស្ងប់ស្ងាត់ណាស់។ ពួកគេ ទំរេតខ្នងលើអន្រឹងដែលចង់ប្រទាក់គ្នាខ្វាត់ខ្វែង ដូចចាក់ស្រេះ ខ្លះប្រលែងគ្នា លលេងសំដឺ សើចអោយគគ្រឹក ខ្លះទៀតគេនិយាយពីរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក មើលទៅដូចជាមានន័យណាស់ ខ្ញុំនៅចាំបានថា គេនិយាយពីរឿងផ្ទៃទឹក ខ្យល់បក់ មានរលក ទឹកថ្លា ទឹកល្អក់ឯណាទេ តែខ្ញុំមើលទៅដូចជាគ្មានអារម្មណ៏សប្បាយអីដូចគេផង ក៏ស្ទុះដើរចេញមកក្រៅ។ ដើរបានប៉ុន្មានជំហ៊ាន ហៀបនឹងផុតពីកញ្ចុះ ស្រាប់តែលឺសំលេងមេខ្ញុំគាត់ស្រែកផ្តាំ អោយទៅរកទិញអីមកញ៉ាំ ខ្ញុំលឺហើយក៏អត់បានឆ្លើយតបអីទេ ក៏ដើរបង្ហួសទៅ លឺគាត់និយាយគ្នាគាត់ បន្តទៀត សរសើរខ្ញុំស្រួលប្រើណាស់ ទាំងក្នុងការងារ ទាំង…ក្នុងចិត្តខ្ញុំពេលនោះប្រាប់ខ្លួនឯងថា គេកំពុងនិយាយពីខ្ញុំ -ខ្ញុំជាមនុស្សល្ងង់ណាស់ (អ្នកធ្វើការជាមួយ) ប៉ុន្តែមេខ្ញុំគាត់ក៏និយាយបន្ថែមថា …ខ្ញុំគ្រាន់បើ អាចយកជំនួសមុខមាត់គាត់បានម្តងម្កាលដែរ – ស្តាប់ពូកគាត់និយាយគ្នាបានតែប៉ុណ្ណឹង ខ្ញុំក៏ដើរខ្មាញ់បោះពួយទៅរករានតូចៗដែលដាក់លក់របស់របរ កំប៉ិកំប៉ុកក្បែរៗនោះ។ ខ្ញុំដើរមួយៗ ភ្នែកសំលឹងទៅលើរានអីវ៉ាន់ដែលភាគច្រើនសុទ្ទតែអ្នកភូមិជិតៗនោះជាម្ចាស់ ជាអ្នកលក់ដូរ។ មើលទៅ គ្មានឃើញអីក្រៅពីផ្លែទឹកដោះ(គោ) និង ផ្លែត្នោតសោះ។ ផ្លែត្នោតនោះមានដាក់លក់ទាំងធ្លាយៗក៏មាន មានលក់អាបកស្រេចក៏មាន(មានតែសាច់)។ សំលេងលឺរំពងជុំវិញខ្លួនខ្ញុំ។ ពួកគាត់ហៅខ្ញុំអោយជួយទិញ អ្នកខ្លះថែមទាំងនិយាយបញ្ចុះតំលៃអោយទៀត ទាំងដែលខ្ញុំមិនបានយកទាំងភ្នែកមើលរបស់គាត់ដាក់លក់ផងនោះ យកទៅអាអូន អ៊ីលក់អោយមួយផ្លែតែ៥០០ទេ…. ដើរបានឆ្ងាយបន្តិចពីកញ្ចុះខ្ញុំ ស្រាប់តែឃើញ មានរានមួយដាក់លក់របស់ខុសពីគេ គឺមានដាក់ថាសដែកក្រាស់ឃ្មឹកព៌ណក្រហមមានផ្ការំលេចមួយ-ដាក់កល់ពីលើជើងម៉ាឈើ ដែលមើលទៅដូចជាទាក់ចិត្ត ខ្ញុំក៏ដើរសំដៅទៅ…ទៅដល់រាននោះ ខ្ញុំក៏បញ្ឈប់ជំហ៊ានជើង ក្មេងស្រីស្របាល២០ឆ្នាំដែលជាអ្នកលក់ក៏សួរខ្ញុំទាំងឫកពារអឹមអៀនថា…មិនទាន់បានស្តាប់ថា ក្មេងស្រីនោះនិយាយអ្វីផង សំលេងទូស័ព្ទក៏រោលិ៏ចេញពី ហោប៉ៅ។ ខ្ញុំគិតថា ប្រហែលជា មេខ្ញុំគាត់តឿនអោយឆាប់ៗបន្តិចហើយ ខ្ញុំលូកដៃទាញយកទូរស័ព្ទមកមើលបណ្តើរ និយាយសួរបញ្ជាក់ជាមួយក្មេងស្រីនោះបណ្តើរ ដៃមួយចំហៀងទៀតលូកកាន់ចង្កាក់កណ្តួតដែលនាងដាក់តាំងដើម្បីលក់៎(កណ្តួតដោតចង្កាក់) តែស្តាប់គ្នាមិនបាន ព្រោះសំលេងទូរស័ព្ទនោះរោលិ៏ឡើងហឹងត្រចៀកទាំងខ្ញុំទាំងនាង ស្តាប់គ្នាមិនបាន ទាំងនាងទាំងខ្ញុំក៏លេងនិយាយអ្វីបន្ថែម បែជាងាកមកញញឹមដាក់គ្នាទាំងទឹកមុខកក់ក្តៅ…ខ្ញុំរំភើបចិត្តនឹងស្នាមញញឹមរបស់នាងណាស់ ប៉ុន្តែ រឿងដែររំខាននោះ គឺទូរស័ព្ទរបស់ខ្ញុំ វាមិនព្រមឈប់រោលិ៏សោះ ខ្ញុំហួសចិត្ត អ្នកណា ហៅអីក៏ហៅម៉្លេះ? ខ្ញុំហៀបនឹងដកដៃដែលលូកយកទរស័ព្ទពីហោប៉ៅនោះទាំងគិតក្នុងចិត្តថា ល្ងាចនេះដូចជាជាប់រៀននៅឯសាលា គិតទៅគិតមកដូចជាកាន់តែច្បាស់ក្នុងចិត្ត ខ្ញុំក៏ស្រវ៉េស្រវ៉ារាវរកទូរស័ព្ទក្នុងបាតហោប៉ៅនោះដើម្បីមើលម៉ោង តែរាវរកអត់ឃើញទេ រាវទាំងដៃពីរដៃបីហើយនៅតែអត់ឃើញទៀត (ដៃមួយទៀត គឺដៃរបស់នាងទេ នាងជួយចង្អុលប្រាប់ខ្ញុំថាលឺសំលេងពីខាង…)ហេហេ oh …yeah ឃើញហើយ នៅក្រោមខ្នើយសោះ គឺខ្ញុំដាក់វាអោយរោលិ៏ ដើម្បីដាស់ខ្ញុំពីដំណេក ព្រោះជិតដល់ម៉ោងទៅរៀនហើយ lolzzzzzzz អត់មាននរណា ហៅ(call)អីផង
ខ្ញុំមើលរឿងនេះច្រើនដងដែរហើយ តែនៅតែចូលចិត្ត។ មើលម្តងហើយ ម្តងទៀត អោយតែទំនេរ
ឥឡូវមើលបណ្តើរ Upload បណ្តើរ គ្រាន់ចែកគ្នាសើច
)
)
គួរអោយកោតសរសើរ ស្នាដៃអ្នកនិពន្ធ! មើលរឿងនេះចប់ម្តងណា ខ្ញុំតែងតែរំលឹកឡើងវិញ, អ្វីៗជុំវិញខ្លួនយើងសុទ្ធតែគួរឱ្យស្រលាញ់ គួរឱ្យថែរក្សា នឹកឃើញដល់ អនុស្សាវរីយ៏ សត្វធ្លាប់ចិញ្ចឹម នឹកឃើញដល់ទឹកមុខ ឫកពារ ពេលដែលយើងខឹងវា ស្តីឱ្យវា ពេលដែលវាព្រឺល…ខ្ញុំស្រលាញ់សត្វណាស់ ពេលខ្លះសឹងតែនិយាយបានថា យកចិត្តពួកវាដាក់ចិត្តខ្លួនឯងបាន តែធ្លាប់តែចិញ្ចឹម ឆ្កែ និង ឆ្មា អាផ្សេងទៀត អត់ដឹងយ៉ាងម៉េចទេ និយាយអីចឹងនឹកដល់ឆ្មាខ្ញុំដល់ហើយ …….
តំណរភ្ជាប់
CD1
CD2
http://hotfile.com/dl/40105373/7678a01/babe-ii.part1.rar.html
http://hotfile.com/dl/40113579/e5fbcd0/babe-ii.part2.rar.html
http://hotfile.com/dl/40120897/a360759/babe-ii.part3.rar.html
http://hotfile.com/dl/40129345/19fdd1e/babe-ii.part4.rar.html