យើងម្នាក់ៗសុទ្ធតែមានឈ្មោះសំរាប់ហៅ អ្នកខ្លះឈ្មោះច្រើនរហូតខ្លួនឯងចាំអត់អស់ក៏មាន
ខ្ញុំវិញគេរាល់គ្នាហៅថា ភារ: ឈ្មោះនៅផ្ទះ នៅសាលា ឈ្មោះក្រៅ ឈ្មោះក្នុង ឈ្មោះបញ្ជីជាតិអី ក៏អីចឹងដែរ គឺឈ្មោះប្រើតាំងពីតូច កុមារភាព រហូតដល់ធំ រហូតដល់ពេលនេះ និង តទៅ។ ឈ្មោះពេញ ឈៀត ភារ: ( សូមរក្សាសិទ្ធ )
មានមិត្រភក្តិមូយចំនូន ក៏ហៅខ្ញុំថា (អា)ភា, (អា)ហ្វី ប៉ុន្តែបានហើយ ឈប់តាប៉ែច្រើនរឿងឈ្មោះហ្នឹងសិន ខ្អាចមានអ្នកភូមិយើងគេ ដាក់ឈ្មោះអោយថ្មីថែមទៀត ( តែមិនមែនអាតាប៉ែទេ)
។
គោលបំណង បង្កើតប្លុក
គ្មានអ្វីប្រសើរជាងការប្រាស្រ័យទាក់ទងគ្នានោះទេ ប៉ុន្តែជាងនេះ ខ្ញុំបង្កើតប្លុកនេះឡើងគឺដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងរវាងបណ្តាមិត្រដែលមានឈាមជ័រជាខ្មែរ ប្រើខេមរភាសា ដើម្បីចែករលែក – ផ្តោះផ្តូរ នូវចំណេះដឹង ព៌តមាន ក៏ដូចជាបទពិសោធន៍ …
អត់ទាន់អស់ទេ នៅមានទៀត ចាំខ្ញុំ Update ពេលក្រោយ
Updated
*ថ្ងៃ ខែ ឆ្នាំកំណើត ៖ ០៥កុម្ភៈ ១៩៨៦
*Love CG, VFX, 3D animation
* ០៦-០៣-២០១១ ម៉ោង ២:៥៩នាទី: ខ្ជិលនិយាយ ខ្ជិលធ្វើ តែចូលចិត្តគិត! គិតមើល៍ទៅ…
* chh_phearak@yahoo.com
finalrgb@gmail.com
សូមកុំ spam អរគុណ!

នៅupdateទៀតលោកអើយ! អញ្ជឹងខ្ញុំក៏មានបំណងចង់ update ដែរ! ចង់ឈូសចោល នូវរឿងមិនសប្បាយចិត្តទាំងឡាយឲ្យអស់ពីជីវិត ទុកតែរឿងសប្បាយៗទៅបានហើយ! ខ្ញុំគួរតែធ្វើអញ្ចឹងឬអត់ហ្ន៎?
អូហ៎ ពិតមែនហើយ ខ្ញុំក៏គិតចង់ធ្វើ ដូច្នេះដែរ ! ល្អម៉្យាងដែរតើ !
បងនៅខាងផ្នែកសំណង់មែន?
ជីវិតមានជំរើស មានថ្ងៃនេះ ក៏ដោយសារមានថ្ងៃម្សិល ហើយថ្ងៃនេះ នឹងក្លាយជាអតីតកាលសំរាប់ថ្ងៃស្អែក។ អតីតកាលជាអនុស្សាវរីយ៍ ទោះវាមានរស ល្វីងចត់ជួរ ក៏វាបានបន្ថែមរសលើជីវិត អ្វីគួររក្សា ក៏រក្សា UpdateមិនUpdate ក៏មិនសមអីនឹងFormatដែរ
តែបើមិនយល់ពីការឈឺចាប់ ម៉េចនឹងស្គាល់#
ឈ្មោះភារៈពិរោះមែនបង!ញ៉ុមមែនចេះតែថាទេ!
មិនមែនចេះតែថាយ៉ាងម៉េច បើថារួចហើយ យកឈ្មោះខ្ញុំមកលេងសើចអីចឹង តិចខ្ញុំខឹង ខ្ញុំមិនមែនចេះតែថាទេណា
ភារៈហ្នឹង គឺ ភារកិច្ច
ហេ ហេ ! និយាយដូចអត់យាយ!
ចុងក្រោយនៅឆ្លៀតសរសើរខ្លួនឯងទៀត!
ញ៉ុមសុំសរសើរៗ
ទួលបង្គំខុសហើយ! ព្រះអង្គសមតែស្លាប់!
ហា ហា
វ៉ាវ គោលបំណងបង្កើតប្លក ប្រហាក់ប្រហែលគ្នាតើ?
នេះបានគេហៅខ្មែរស្រលាញ់ខ្មែរមែន
សួស្តី KT42 – ត្រឹមត្រូវហើយ ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្មែរត្រូវតែស្រលាញ់ខ្មែរ!
អរគុណដែលបានចូលលេង
ជម្រាបសួរ! រីករាយដែលបានស្គាល់បង។
សុខសប្បាយជាទេ?
បាទសុខសប្បាយជាទេ រីករាយដែលបានស្គាល់ និង អរគុណដែលបានចូលលេង !!!
I think you have a good talent wonder what are you doing now, what is your profeession…
ខ្ញុំនៅរៀននៅឡើយទេ ប្រហែលជាចប់ឆ្នាំនេះមិនដឹង
(ផ្នែកស្ថាបត្យកម្ម ) តែខ្ញុំស្រលាញ់ CG, VFX … ប្រហាក់ប្រហែលបងដែរ
ពេលណាអាប់ដេតចប់? ញ៉ុមរង់ចាំទស្សនា
រីករាយដែលបានស្គាល់! សង្ឃឹមថាញ៉ុមនឹងទទួលបានអីដែលប្លែកនៅទីនេះបន្ថែម
អរគុណចំពោះការចែករំលែក!!!!
រឿងបន្ទាន់សម័យ ( Update ) វាមិនចេះចប់ មិនចេះហើយទេ បើពេលវេលាចេះតែដើរទៅមុខអីចឹងនោះ
រីករាយដែលបានស្គាល់! ខ្ញុំនឹងព្យាយាមចែករំលែករាល់ចំនេះដឹង … តាមដែលអាចធ្វើទៅបាន អរគុណដែលបានគាំទ្រ
យាយចឹង ដូចជាអត់មានណែនាំខ្លួនឲ្យច្បាស់ជាងនឹងសោះ
ច្បាស់យ៉ាងម៉េចទៀតផាតអើយ ក្បាច់ខ្ញុំមានតែត្រឹមប៉ុណ្ណឹងឯង

ចាំមើលថ្ងៃណាផ្សេង ចាំគិតបន្តទៀត ខ្ញុំនៅ Update តើ!
សុំឲ្យច្បាស់ជាងនឹងតិចមើ
សូមចែករំលែកផងបានទេ? សូមគាំទ្ររបស់ខ្ញុំវិញផង http://www.solution-answer.webs.com
មនុស្សយើងម្នាក់ៗគ្មាន នរណាម្នាក់ចេះអស់នោះទេ
អរគុណបងដែលបានធ្វើជាជំហរ សំរាប់ជួយដោះស្រាយបញ្ហា និង ចំងល់ ដល់យើងទាំងអស់គ្នា!
អរគុណ http://www.solution-answer.webs.com !
កឹង…
កឹង ឌឿតែខ្នូចហ្នឹង
សួស្តីភារៈ សុខសប្បាយជាទេ?
បាទសួស្តីបងស្រី! ខ្ញុំសុខសប្បាយដូចតែភ្លៀងខ្យល់អីចឹង
អរគុណបង ដែលបានចូលលេង!
សួរស្តី រីករាយដែលបានស្គាល់ ! ខ្ញុំក៏ចង់ចេះ 3D Animation ដែរ តែ ប្រហែលជាគ្មានលទ្ធភាពទេ ។ ចឹងរៀនត្រឹម ២D បានហើយ ហិហិ ! ហើយសូមជួយណែនាំខ្ញុំផងណា ! អរគុណ
បាទសួស្តី! រឿង Animation ស្អីហ្នឹង ខ្ញុំក៏មិនទាន់អាចធ្វើអ្វីបាននៅឡើយដែរ តែគ្រាន់តែមានបំណង ចង់ចេះ ចង់ដឹង អីចឹងបើមានពេលក៏ចេះតែចំណាយលើវាទៅ! យើងរៀនទាំងអស់គ្នា
អគុណបានចូលលេង!
Ok ដែលជួយបង្ហាញខ្ញុំ ខ្ញុំតែប្រឆាំង របស់ អន់ដ៏ដែល
តំណភ្ជាប់ ឆ្លើយតបនឹងយោបល់របស់ KhmerDLStation
Linux មិនមែនជារបស់អន់នោះទេ វាគ្រាន់តែស្មុគ្រស្មាញ តែវា១០០% អនុញ្ញាតឱ្យយើងជាអ្នកប្រើប្រាស់ គ្រប់គ្រង់និងត្រួតពិនិត្យ។ ចំនែកចំនុចអវិជ្ជមានរបស់ OS ណាក៏មានដែរ តែចំនុចវិជ្ជមានរបស់ Linux គឺពិបាករកក្នុង OS ដ៏ទៃទៀតណាស់។ ខ្ញុំក៏មិនយល់ច្រើនពីវាដែរ ព្រោះខ្ញុំតម្លើងវា សំរាប់តែរត់កម្មវិធីមួយចំនួនដែលរត់មិនបានល្អលើ Window តែប៉ុណ្ណោះ។ បើពេលវេលាអំណោយផល ខ្ញុំនឹងស្វែងយល់បន្ថែមពីវា។ វាមិនមែនជារបស់អន់ទេ វាគ្រាន់តែជារបស់កើតថ្មី(កើតក្រោយ)! ខ្ញុំគ្រាន់តែផ្តល់ជាគំនិតមួយ បើរបស់ចាស់គ្រប់គ្រាន់ ហើយអាចបំពេញលក្ខខ័ណ្ឌការងារបាន នោះក៏គ្មានរបស់ថ្មីដែរ រឺក៏ …ដល់ម៉ោងទៅញ៉ាំបាយហើយ
( ភាពចាំបាច់ & ស្ថានភាពជាក់ស្តែង)។
សួស្តី!