មានបងប្អូនយើងណា ដែលបានដឹងអពីគេហទំព័រណាមួយ មានកែសម្រួលពាក្យបច្ចេកទេស(ភាសារបរទេស)មកជាភាសារខ្មែរយើងអត់?
ជាឧទារណ៍ដូចជា Interface, Workspace … ខ្មែរយើងថាម៉េច?
ខ្ញុំសូមអរគុណ សំរាប់ពត៌មានទាំងនេះ!
មានបងប្អូនយើងណា ដែលបានដឹងអពីគេហទំព័រណាមួយ មានកែសម្រួលពាក្យបច្ចេកទេស(ភាសារបរទេស)មកជាភាសារខ្មែរយើងអត់?
ជាឧទារណ៍ដូចជា Interface, Workspace … ខ្មែរយើងថាម៉េច?
ខ្ញុំសូមអរគុណ សំរាប់ពត៌មានទាំងនេះ!
Transformers ៣ !
~ រង់ចាំ ~
ខ្ញុំគ្រាន់តែភ្ញាក់ផ្អែល ពេលដែលមានសមមិត្រខ្លះនៅតែប្រកាន់ជំហររបស់ខ្លួនដោយសំអាងថា នៅពេលយប់ រុក្ខជាតិបែតង បញ្ចេញឧស្ម័នកាបូនិច(កាបោនឌីអុកស៊ីត CO2) ដោយខុសប្លែកពីអ្វីដែលខ្ញុំធ្លាប់ដឹង និង ធ្លាប់រៀនសូត្រនៅឯសាលាចំណេះដឹងទូទៅ កាលពី៤,១០ឆ្នាំមុននេះ។ ពេលថ្ងៃ រុក្ខជាតិ បញ្ចេញ ឧស្ម័នអុកស៊ីសែន គេទទួលយកបាន តែគេនិយាយថា ពេលយប់ រុក្ខជាតិ បញ្ចេញ ឧស្ម័នកាបូនិច ខ្ញុំទទួលយកអត់បានទេ។ ខ្ញុំចេញពីសាលារៀនយូរដែរហើយ ហើយក៏គ្មានឯកសារណាដែលនៅក្បែរខ្លួន នៅសាកសល់ជាសំអាងដែរ តែត្រង់ថា គ្រូគេបង្រៀនមកអីចឹង អីចឹងខ្ញុំក៏គ្មានអីនិយាយទៀតដែរ ព្រោះខ្ញុំក៏រៀនមកពីគ្រូខ្ញុំដែរ
ខ្ញុំក៏ឱ្យគេរកឯកសារមកសំអាង គេបែរជានិយាយថាខ្ជិល so sad! ខ្ញុំក៏មិនមែនចង់ឈ្នះចាញ់អីទេ គ្រាន់តែចង់កែតម្រូវតែប៉ុណ្ណោះ! តើមានសិស្ស និសិត្ស យើងប៉ុន្មាននាក់ហើយ ដែលគិតដូចពួកគេ?
ដោយសារតែខ្ញុំមិនបានចាំ សមីការ សំយោគឧស្ម័នអុកស៊ីសែន របស់រុក្ខជាតិបៃតង(មានផ្ទុកក្លរ៉ូភីល) ជាមួយឧស្ម័នកាបូនិច ក្រោមពន្លឺព្រះអាទិត្យ ខ្ញុំបានព្យាយាមនិយាយពីសមីការនោះជាមួយពួកគេ៖ ពេលថ្ងៃ រុក្ខជាតិបៃតង…កាបូនិច…ពន្លឺព្រះអាទិត្យ ឱ្យផលជា ឧស្ម័នអុកស៊ីសែន និង គ្លុយកូស គេថា គេក៏ដឹងដែរ ហើយខ្ញុំក៏និយាយបន្ត ពេលយប់ (អវត្តមាន ពន្លឺ) សមីការហ្នឹង មិនអាចទៅមុខបានទេ ព្រោះវាខ្វះរេដុករ (ពន្លឺ) គេនៅតែថា គេដឹង
ខ្ញុំបន្តថា រុក្ខជាតិបៃតង វាមានប្រតិកម្មជាមួយមជ្ឍដ្ឋាន រឺ បរិយាកាស រស់នៅរបស់វា ក្រោមសណ្ឋានមួយបែប គឺតែបែបហ្នឹងឯង គេមិននិយាយអីទេ តែគេនៅតែបន្តច្បាស់ថា …sick!!!!!!!
និយាយតាំងពីម្នាក់ទល់ម្នាក់ រហូត មួយទល់ពីរ ពីរទល់ពីរ … រហូតប្រកែកគ្នា សួររកគ្រូបង្ហាត់ សួររកសាសាបង្រៀន សួររកមុខ មកពីខេត្តណា រហូតដល់ប្រកែកគ្នា … ខ្ញុំក៏អត់ខឹងមិនបាន សឹងតែលេងចង់និយាយ តែចិត្តចេះតែនៅចង់កែតម្រូវ
ខ្ញុំក៏មិនចង់និយាយពីរឿងមកពីខេត្តណា ខេត្តណាដែរ ព្រោះនិយាយបែបហ្នឹង វាច្រើនតែរឿង ហើយធ្លាប់បានកើតឡើងរួចមកហើយ។
ពេលនេះ បើចង់ដឹងច្បាស់ និង ដាក់ខ្លួនទទួលយកដោយខ្លួនឯង មានតែបន្តការពិភាក្សានេះទៀត!
ទំព័រ wiki នេះ ក៏ជាឯកសារយោងដ៏ល្អដែរ តែស្តាយ ខ្ញុំមើលមិនសូវយល់ ( ខ្ញុំកំពូលខ្សោយខាងភាសា)
បើអាច សូមចូលរួមផ្តល់ជាមតិ sick*****
![]()
ថ្ងៃនេះខ្ញុំសប្បាយចិត្តដូចថ្ងៃនោះអីចឹង
អារម្មណ៍ដូចជា ថ្ងៃចូលឆ្នាំថ្មី+ថ្ងៃកំណើត+ … កើតឡើងក្នុងថ្ងៃតែមួយ! រង់ចាំយូរហើយ Autodesk 3ds Max 2012 ឥឡូវដល់ពេលល្មម
យប់មិញបានសាកដៃជាមួយវាម៉ាស្លក់ភ្នែកដែរ។ ខាងក្រោមនេះជារូបភាពខ្លះដែលខ្ញុំបានថត គ្រាន់ចែកគ្នាមើល
:

Realistic Viewport…BUMP!!!

Right Click លើ Viewport គ្មានបញ្ហា! គឺខ្ញុំចង់និយាយថា អាមុនៗវាដើរមិនស្រួលទេលើWin7ហ្នឹង ឥឡូវ កុំថាឡើយដើរ ចង់រត់ក៏បានដែរ
42 497 168 polys, FPSS 10 បន្តិច តែអាចទទួលយកបាន កាកា …
បានហើយ!!! ប៉ុណ្ណឹងសិន
x_x x_x
T_T
NO MORE
Who dare? GO first!
Updated:
… why don’t we just buy PRMAN : PRMAN ល្អមែន តែសំរាប់SoftImage គឺArnold គ្រប់គ្រាន់ណាស់ទៅហើយ
… pov ray boy! …I used to use Pov Ray but not anymore : ប្រកែកលឿនម៉្លេះសម្លាញ់ អីចឹងឈប់ប្រើ Pov rayពីពេលណាមក? ប្រើអីវិញអីចុះ? ប្រកែកលយមែន!
…blender boy! ប្រហែលគាត់ហ្នឹង ប្រើblender ដូចគាត់នោះថាមែនហើយ ហាហា តែខ្ញុំមិនអីចឹងផង ខ្ញុំណេះ 3ds Max boy!
ខ្ញុំស្រលាញ់ Max ហើយក៏ធ្លាប់សាកល្បង Maya តែប្រហែលជា ២០១២ នេះ ខ្ញុំបោះMayaចោលសិន គឺ ដៃឆ្វេងកាន់Maxដៃស្តាំកាន់SoftImage(ខ្ញុំប្រើដៃឆ្វេង ផ្នឹកជាងដៃស្តាំ) តែខ្ញុំគាំទ្រាំគំនិតគាត់! oh ! mY Max mY SI
រង់ចាំ ប្រហែលជាថ្ងៃ ៨ខែហ្នឹង Autodesk នឹង Release Max ក៏ប្រហែលជា Maya & SI ផងដែរ! Wait to see
កំពុង Render …
ភ្លេច បើចង់សាកវា សូមចូលទៅទំព័រនេះ ដើម្បីធ្វើការទាញយក!
នេះខ្ញុំ Render លេងទេ
![]()
ខ្ញុំប្រើ 3ds Max + FinalRender.
ដើមឈើ ប្រើ Grow FX
គ្រាន់តែរូបភាពមួយផ្ទាំង សំរាប់មើលកំសាន្តប៉ុណ្ណឹង
ងងឹតនោះងងឹតសូន្យឈឹង យប់អត់ភ្លើងបំភ្លឺ គឺងងឹតអីចឹងណ៎!
… កំពុងតែស្រាវជ្រាវវិជ្ចាគុណ លើទំព័រវ៉ិបសាយមួយចំនួនផង ស្រាប់អី ដាច់ភ្លើងអោយឈឹប តែស៊ីញរ ឱ្យសញ្ញា បន្តិចក៏គ្មាន ដាច់ហើយក៏ដាច់ទៅ ហ៊ឺ… យប់ងងឹតហើយ ភ្នែកនោះមើលអីមិនឃើញទៀត
រកអីចាប់អីក៏មិនត្រូវ នឹកថាដែកកេះនៅក្បែរៗនឹងទេ ដល់បោះដៃទៅ ទាញមកបានអីផ្សេង
ដើររាវៗកាច់ចង្ក្រានហ្គាស pep! នឹកឃើញបាយកកបណ្តោយ ដាក់ផែនការណ៍មួយសិនអឺចឹង! អុជទាន ទាញជ្រុញ រៀបចំចានឆ្នាំង hihii ស្រង់ត្រសក់ជ្រក់មក បានកន្លះចាន គ្រាន់ល្មម
បាយកកកន្លះឆ្នាំង ខ្ញុំបង្ហើយម្នាក់ឯង ជ្រក់ត្រសក់នោះក៏អស់ទៀត
ញ៉ាំហើយឆ្អែត តែចិត្តនៅចង់ … ដាក់ថែមផែនការណ៍មួយទៀត! ធ្វើជ្រក់សណ្តែកបណ្តុះម្តង bla bla bla ញ៉ាំបានតែអីចឹងៗ ។ សរុបទៅ ដាច់ភ្លើងមួយភ្លែត រៀបចំបាន២ផែនការណ៍ សំរេចមួយ នៅមួយ៕ ភ្លេច ឥឡូវមានភ្លើងវិញហើយ បន្តផែនការណ៍ចាស់សិន
ខ្ញុំដាក់ប្រកាសនេះ គ្រាន់រំលឹកដល់ពំនួកដីក្បែរផ្ទះ ដែលករឡើងពីពំនូតភ្លើងសំរាម។ ដើមឡើយគ្មានអីត្រូវនិយាយច្រើនទេ តែថ្មីៗហ្នឹង ចេះតែមានអារម្មណ៍ សោះខ្មោះយ៉ាងម៉េច … ធុំក្លិនផ្សែងភ្លើង នៅឯចំការគេ គេដុតស្មៅ, ស្លឹកឈើ … ចេះតែនឹកដល់ពំនូកសំរាមក្បែរផ្ទះហ្នឹង! ឥឡូវវាសូន្យសុងបាត់ទៅហើយ … កាលនោះខ្ញុំនៅក្មេង, ម៉្ងៃៗ គ្មានធ្វើអីទេ ក្រៅពីដើរទៅមក ផ្ទះ-ចំការ លើកណាដើរកាត់វា ក៏ហក់ទន្ទ្រាំ … ដាច់ខែផុតរដូវ ពំនូកសំរាមហ្នឹង នៅតែដដែល គឺង៉ៃណា ក៏មានស្មៅ មានសំរាមដែរ។ យាយខ្ញុំ គាត់ប្រមែប្រមួលសំរាម អស់ហ្នឹងពីជុំវិញផ្ទះ ហើយឃើញតែគាត់ដើរដកស្មៅ … គាត់ឧស្សាហ៍ណាស់។ ទីធ្លាផ្ទះគាត់ ស្រលះល្អ ក្មេងៗក្នុងភូមិចូលចិត្តមកលែងតែនៅណឹង លែងមឹក អ៊ូរចិន …។ មិនដឹងថាខ្ញុំធុញទ្រាន់ នឹងបច្ចុប្បន្ន រឺក៏ចង់វិលទៅរកកុមារភាពទេ វ៏ក៏នឹកស្រុកនឹកស្រែ? អោយតែគិតដល់ពេលហ្នឹង ចេះតែសប្បាយក្នុងចិត្ត។ កាលនោះ អ្វីៗជុំវិញខ្លួនខ្ញុំដូចជាស្រស់បំព្រង ពេលខ្លះបានដើរដល់ស្រែឆ្ងាយភូមិ ជាមួយក្មេងឯទៀត ក៏ដូចជាអស្ចារ្យណាស់ មើលមេឃ មេឃស្អាត សប្បាយចិត្ត…ឥឡូវចប់ លែងនិយាយ